នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ​២០១៧ កិច្ចព្រមព្រៀងព្រៃសហគមន៍៍វាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ​ បានរៀបចំឡើងដោយរដ្ឋបាលព្រៃឈើក្រចេះ សហការជាមួួយគណៈកម្មសហគមន៍វាលកន្សែង ដោយសហការរៀបចំជាមួយអង្គការ KYSD, RECOFTC, WWF និងCCD ក្រោមការឧបត្ថម្ភថវិកាដោយអង្គការ Forum Syd, SDC និង Belgium Development Cooperation. be។

 

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង បង្ហាញពីការទទួលស្គាល់ភាពស្របច្បាប់របស់ដីព្រៃសហគមន៍ និងជម្រុញភាគីពាក់ពន្ធ័ក្នុងការការពារធនធានធម្មជាតិក្នុងសហគមន៍។ ដំណើរការកម្មវិធី មានអ្នកចូលរួមប្រមាណជា ៣០០នាក់ មានសមាសភាពដូចជា គ្រប់មន្ទីរក្នុងខេត្តក្រចេះ លោកនាយ លោកនាយរងខណ្ឌ សង្កាត់ និងផ្នែក អភិបាលស្រុក កងកំលាំងប្រដាប់អាដាប់អាវុធ ការិយាល័យ អាជ្ញាធរថ្នាក់មូលដ្ឋាន ប្រជាពលរដ្ឋ តំណាងក្រុមហ៊ុន។