នៅ ក្នុង ភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របូរី ខេត្តក្រចេះ ដែល ក្នុង​នោះ​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ព្នង  បាន​លើក​ឡើង​ថា ​អាជ្ញាធរ មិន បាន​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​ផល​ប៉ះពាល់​លើសិទ្ធិស្ត្រី ដោយសារ​ការ​ចូលរួម ការពារ ដីព្រៃ សហគមន៍ នៅ មូលដ្ឋាន របស់​ពួកគេឡើយ។ ការ​លើក​ឡើង​បែប​នេះ ក្នុង​ពេល​ស្ត្រីទាំងនោះចូលរួមក្នុងពិធីពិគ្រោះ យោបល់ស្ដីពីការចូលរួមរបស់ស្ត្រី ដើម្បីជំរុញឲ្យមានដំណោះស្រាយបញ្ហាព្រៃសហគមន៍ក្នុងឃុំថ្មី ស្រុកចិត្របូរី រៀបចំដោយអង្គការយុវជនខ្មែរ និង ការអភិវឌ្ឍ សង្គម (KUSD) នៅថ្ងៃទី៨ មីនា ២០១៦។

សហគមន៍ភូមប្អៀរ តែងតែមានបញ្ហារំលោភបំពានដីព្រៃ និងដីសហគមន៍ ជាច្រើន លើកច្រើនសារ សំណាក់​ក្រុមហ៊ុន​មានអំណាចផ្សេងៗ។ នៅមុនឆ្នាំ២០១១ ប្រជាពលរដ្ឋ និងសហគមន៍មានភាពភ័យខ្លាច និងមិន​មានលទ្ធភាព​ដើម្បី​ដោះ​ស្រាយ​​បញ្ហារលោភសិទ្ធិនានាពីសំណាក់ក្រុមហ៊ុន និងអ្នកមានអំណាចទេ នោះ ពីព្រោះ តែ ក្រុមពួក​គាត់​មិនទាន់​បានយល់​ច្បាស់អំពីការប្រើប្រាស់សិទ្ធិ និងកាតព្វកិច្ចរប់សពួកគាត់ក្នុងការការពារធនធានធម្មជាតិ និង អភិរក្សទ្រព្យសម្បត្តិរបស់ខ្លួន និងសហគមន៍។ រហូត មកដល់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១១ ទើបមានការបោះឆ្នោត ជ្រើសរើស គណៈកម្មការ​សហគមន៍ព្រៃ​ឈើ ​និងបានធ្វើរចនាសម្ព័នយ៉ាងរឹងមាំ ដោយមានការឧបត្ថមពីអង្គការយុវជនខ្មែរ និង ការ អភិវឌ្ឍសង្គម (KYSD)។ ក្រោយ​ពី​មាន​ការ​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការមក ឃើញថា​ក្រុម​សហគមន៍ និងយុវជន កាន់តែ​មាន​កម្រិត​យល់ដឹង​ជាងមុន ហើយបានដោះស្រាយបញ្ហាខ្លះៗ និងបានធ្វើ គម្រោងកំណត់ ព្រំប្រទល់ ព្រៃសហគមន៍ ជាមួយអាជ្ញាធរ។

ព្រៃ សហគមន៍ ភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របូរី ខេត្តក្រចេះ មានទំហំ ១ ២៨៦ ហិកតា បែងចែកជាពីរផ្នែក គឺ ដី ត្រៀម បម្រុង សម្រាប់ សហគមន៍មានទំហំ ៨១៦ហិកតា និងដីព្រៃសមូហភាពសហគមន៍ ៤៧០ហិកតា។ សហគមន៍អះអាងថា កាល ពីថ្ងៃទី២៥ មករា ឆ្នាំ២០១៤ ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ ដៅ ទូ សៃហ្គន ប៊ិញ ភឿក (Dau Tu Saigon-Binh Phouc (SBK)​ បានឆ្វៀល ដីឲ្យពលរដ្ឋទំហំ ៨១៦ហិកតា។ សហគមន៍ថា ការកាត់ឆ្វៀលនោះពុំមានការដឹងឮ​ពីអាជ្ញាធរ ហើយសហគមន៍ក៏មិនទទួលស្គាល់ដែរ។ អ្នកស្រីរស់នៅក្នងសហគមន៍ព្រៃឈើ និង ប្រជាពល រដ្ឋជា ច្រើន​អ្នក​សម្ដែង​ការ ឈឺចាប់យ៉ាងខ្លាំង ដោយសារតែការបាត់បង់ធនធានធម្មជាតិដែលជាប្រភពនៃប្រាក់ចំណូលរបស់ ជនជាតិដើម​ភាគ​តិច​ព្នង ដូចជាការប្រមូលអនុផលព្រៃឈើ ការដងជ័រទឹក ថ្នាំបុរាណ ឃ្វាលគោ និងរកឃ្មុំជាដើម ជាពិសេស ដីនោះ ជា​ដីប្រពៃណី របស់​ពួក​គាត់​ផងដែរ។ ម្យ៉ាងទៀត ពួកគាត់​ព្រួយបារម្ភថា បើសិនជាបាត់ព្រៃឈើហ្នឹង​កូនចៅ ជំនាន់​ក្រោយនឹង​គ្មាន ព្រៃ សម្រាប់ អាស្រ័យផលទៀតនោះទេ។

ទោះបី​ជាយ៉ាងណា​នៅ​ក្នុងឱកាសកិច្ចប្រជុំ​ក្នុង​ពិធីពិគ្រោះយោបល់ស្ដីពីការចូលរួមរបស់ស្ត្រី ដើម្បីជំរុញ ឲ្យមាន ដំណោះ ស្រាយ បញ្ហាព្រៃសហគមន៍ក្នុងឃុំថ្មី ដែកក្នុងនោះមានស្ត្រីចូលរួមប្រហែល៧០% និងមានការចូលរួមពីលោក ប្រធាន ក្រុម ប្រឹក្សាឃុំ ដើម្បីជជែករកដំណោះស្រាយ។ រយៈពេលមួយថ្ងៃពេញ ដែលកិច្ចប្រជុំបានបញ្ចប់ដោយរលូន ក្នុង​នោះ​ដែល អាជ្ញាធរបានចេញមុខសម្របសម្រួល និងចាត់វិធានការដោះស្រាយជូនប្រជាពលរដ្ឋបានសមស្រប។ សហគមន៍​ព្រៃឈើ និងប្រជាពលរដ្ឋ ទទួលបានដំណោះស្រាយយ៉ាងសមស្រប និងប្រកបដោយភាពយុត្តិធម៌ ដោយអាជ្ញាធរ ថ្នាក់ឃុំបាន​សន្យា ថានឹងចរចារ ជាមួយគូភាគីក្រុមហ៊ុននិងកាត់ដីឲ្យពួកគាត់វិញឱ្យខានតែបាន។ យើង សង្កេតឃើញ ការ ដោះស្រាយ បញ្ហាដី ព្រៃសហគមន៍ទទួលបានជោគជ័យដោយសារកត្តា ប្រជាពលរដ្ឋ ជាពេសេសគឺកំណើននៃការចូលរួមរបស់ស្ត្រី ដែល ពួក គាត់ ចេះ ចូលរួមពិភាក្សារកដំណោះស្រាយ និង ទទួលបាននូវកិច្ចសហការល្អពីអាជ្ញាធរ  និងការជួយជ្រោមជ្រែង ពី​សំណាក់ អង្គការ សង្គមស៊ីវិលផ្សេងៗ។

សហគមន៍ព្រៃឈើ និងប្រជាពលរដ្ឋសហការគ្នាយ៉ាងសកម្មក្នុងការតស៊ូមតិជាមួយក្រុមហ៊ុន និងអាជ្ញាធរ ដើម្បី​​ទទួល​បាន​ដំណោះ​ស្រាយជោគជ័យ ដោយសារពួកគាត់ចេះប្រើប្រាស់សិទ្ធិអំណាច បានត្រឹមត្រូវ តាម រយៈ ការហ៊ាន​​ជួប​​ជជែក​ដោយ​សន្តិវិធី ហ៊ានចរចារ និងតស៊ូមតិជាមួយភាគគីពាក់ព័ន្ធជាច្រើនលើកច្រើនសារ និង មានកិច្ច សហការល្​អជា​មួយ​អាជ្ញាធរ សហគមន៍​ព្រៃឈើ និងប្រជាពលរដ្ឋយ៉ាងស្អិតរមួត ជាពិសេសពួកគាត់ ដោះស្រាយ បញ្ហា តាមផ្លូវច្បាប់ ដែល​បាន​ធ្វើ​​ឱ្យ​​មាន​ដំណោះស្រាយយ៉ាងជោគជ័យ។ បច្ចុប្បន្ន ប្រជាពលរដ្ឋបានយល់ដឹងពីច្បាប់ និង សិទ្ធិដីធ្លីទាំងអស់នោះ ទើប​ធ្វើ​ឱ្​យ​ពួកគាត់​ហ៊ាន​តវ៉ា និង​ធ្វើ​ការតស៊ូ​មតិ​ក្នុង ការទទួលបានដំណោះស្រាយ៉ាង សមស្រប សម្រាប់ពួកគាត់ ហើយ​យើង​​ឃើញ​​ថា​​ពុំសូវ​មាន​បញ្ហា​រំលោភ​បំពានដីព្រៃសហគមន៍ទៀតទេ ចំណែក ប្រជាពលរដ្ឋ នៅតែ​ខិតខំប្រឹងប្រែងការពារដី​ព្រៃ​សហគមន៍​តាមរយៈ​​ការផ្សព្វផ្សាយពីផលប្រយោជន៍ដោយធ្វើជាវេទិកាសារធារណៈ និងដើរល្បាតព្រៃជាដើម។

គួរបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ២០១៣ មក អង្គការយុវជនខ្មែរ និងការអភិវឌ្ឍសង្គម ហៅកាត់ថា KYSD បាន ជួយជ្រោមជ្រែង ក្នុងការ ពង្រឹងសមត្ថភាព ដោយផ្តល់ជាវគ្គបណ្តុះបណ្តាលស្តីពី ការការពារធនធានធម្មជាតិ សិទ្ធដីធ្លី អភិបាលកិច្ចល្អ ច្បាប់ មូលដ្ឋាន និងជួយគាំទ្រថវិកាដើម្បីគាំទ្រសកម្មភាពសហគមន៍ព្រៃឈើផ្សេងៗ ក្នុងការរៀបចំ វេទិការសាធារណៈ វគ្គ បណ្តុះ បណ្តាល និងការដើរល្បាតព្រៃជាដើម នៅឃុំថ្មី។ នៅថ្ងៃអនាគត យើងខ្ញុំសង្ឃឹមថា ប្រជាជននៅក្នុងឃុំថ្មី ជាពិសេស ជន ជាតិ ដើមភាគតិចទាំងមូលនឹងរឹងមាំហើមានលទ្ធភាពដោះស្រាយបញ្ហានានា លើសពីនេះ ថែមទៀត គឺ ការចូល រួមរបស់ស្ត្រី ក្នុងការ អភិវឌ្ឍសង្គមកាន់តែមានសម្លេងកាន់តែខ្លាំងឡើងថែមទៀត។

 

Save

Save

Save

Save

Save