កិច្ចប្រជុំ​ឆ្លុះបញ្ចាំង​ប្រចាំឆ្នាំ នៃក្រុមគោលដៅ របស់អង្គការ KYSD បានប្រព្រឹត្តទៅ​រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី​២៩ ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារ លីជឺ ដែលមានការចូលរួម ពីយុវជន និងសហគមន៍​ទាំងបីឃុំ នៅក្នុងខេត្ត​ក្រចេះ។ កិច្ចប្រជុំនេះបាន ពិភាក្សាយ៉ាង​ផុសផុល និង​បានរៀបចំនូវ​ផែនការយុទ្ធសាស្ត្រ​​រយៈពេលបីឆ្នាំទៅមុខ ជាពិសេស​ គឺបាន​ពិភាក្សាផ្ដោះប្ដូរបទពិសោធន៍ និង​ចំណុច​ជោគជ័យ ចែករំលែកឱ្យ​គ្នាទៅវិញទៅមក និងបានរៀបចំអភិវឌ្ឍក្រុមសម្រាប់ភាពរីកចម្រើនទៅថ្ងៃអនាគត។