អង្គការសង្គមស៊ីវិលចំនួន៤ មាន អង្គការយុវជសន្តិភាព (YFP) អង្គការ យុវជនខ្មែរ និងការអភិវឌ្ឍសង្គម (KYSD) វិទ្យាស្ថានសន្តិភាពកម្ពុជា(PIC) និង អង្គការក្រុមប្រឹក្សា យុវជនកម្ពុជា (YCC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ បានរៀបចំវេទិកាសន្តិភាពស្តី “មរត៌កធនធានធម្មជាតិកម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយ” ដែលមានអ្នកចូលរួមចំនួន ១៥០នាក់ អ្នកចូលរួមទាំងអស់នោះ មកពីផ្នែកផ្សេងៗគ្នា ដូចជាតំណាអង្គការជាម្ចាស់ ជំនួយ សិស្សនិសិត អ្នកធ្វើការអង្គការជាតិ និងអន្តរជាតិ តំណាងរាជរដ្ឋាភិបាល មកពីក្រសួងបរិស្ថាន និងសហគមន៍នានានៅក្នុងប្រ ទេសកម្ពុជា។

វេទិកានេះធ្វើឡើងស្របពេល ដែលធនធានធម្មជាតិជាតិកម្ពុជាកំពុង ស្ថិតនៅ ក្នុងភាពហិនហោច ដោយពួកគេព្រួយបារម្ភថា ព្រៃឈើ និងជីវចម្រុះដ៏សម្បូរបែបក្នុងប្រទេសកម្ពុជា នឹងអាចវិនាសហិនហោចក្នុងរយៈពេល ៤-៥ឆ្នាំខាងមុខ បើសិនរដ្ឋាភិបាលនៅតែមិនអាចការពារព្រៃនេះពីការកាប់បំផ្លាញរបស់ក្រុមឈ្មួញ។