បន្ទាប់ពីវគ្គបណ្ដុះបណ្ដាល វគ្គទី១បានបញ្ចប់ មន្រ្តីមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង អ្នកមានកាតព្វកិច្ចថ្នាក់ស្រុក​ ឃុំ នគរបាល និងជនបង្គោលមកពីឃុំកំពង់ត្រឡាច ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមជាមួយបុគ្គលិកអង្គការFS អង្គការ KYSD និងអង្គការFACT បានសហការជាមួយអង្គកាស្ដារកម្ពុជា រៀបចំដំណើរទស្សនៈកិច្ចសិក្សានៅសហគមន៍ភូមិអ្នកតាឃ្លាំងមឿង ភូមិខ្លាក្រពើ នៃឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ កម្មវិធីនេះ បានប្រព្រឹត្តិទៅអស់ពេលមួយថ្ងៃពេញ ដោយមានអ្នកចូលរួមប្រមាណជា ៧០ នាក់ (ស្រ្តី៥០%) និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីអង្គការស្ដារកម្ពុជា សហគមន៍ និងអ្នកមានកាតព្វកិច្ចនៃស្រុកក្រគរ ព្រមទាំងបានសិក្សាពីបទពិសោធន៍ របៀបនៃការធ្វើការរួមគ្នារវាងអ្នកមានកាតព្វកិច្ច និងប្រជាពលរដ្ឋដែលទទួលបានជោគជ័យ បញ្ហាប្រឈម ក៏ដូចជាដំណោះស្រាយ និងផែនការយុទ្ធសាស្រ្តសម្រាប់អនុវត្តបន្ត នៃការអនុវត្តគម្រោងគណនេយ្យភាពសង្គម មិនតែប៉ុណ្ណោះ បង្កើនកិច្ចសហការ ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយនឹងអាជ្ញាធរ ដើម្បីជម្រុញប្រសិទ្ធភាពការងារ ជាពិសេសជម្រុញការចូលរួមរបស់ស្រ្តី និងការលើកកម្ពស់អភិបាលកិច្ចល្អក្នុងសហគមន៍។