សកម្មភាពថ្ងៃទី១ វគ្គទី២ នៃវគ្គ​បណ្ដុះ​បណ្ដាល ស្ដីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ដែលសម្របសម្រួលដោយ មន្រ្តីក្រសួងកិច្ចការនារីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង សហការជាមួយអង្គការFS, FACT និងKYSD ទៅដល់អាជ្ញាធរថ្នាក់ស្រុក ឃុំ និងជនបង្គោលមកពីស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលអ្នកចូលរួមសរុប ចំនួន ៣៦ នាក់ (ស្រ្តី១៨នាក់) ។ ដំណើរការនៃកម្មវិធីបានជជែកពិភាក្សា និងបង្ហាញពីការយល់ដឹងទូទៅនៃអំពើហិង្សាក្នុងគ្រួសារ និយមន័យ មូលហេតុ និងផលប៉ះពាល់មកពីអំពើហិង្សាក្នុងគ្រួសារ ជាពិសេសធ្វើការឆ្លុះបញ្ចាំងទៅនឹងស្ថានភាពក្នុងសង្គមអំពីជំនឿ និងការពិត ស្ដីពី អំពើហិង្សាក្នុងគ្រួសារ៕